ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យពិនិត្យមើលស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកថ្មពួក និងស្រុកអូរជ្រៅ

បន្ទាយមានជ័យ: លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកថ្មពួក នៅច្រកបឹងត្រកួន និងស្រុកអូរជ្រៅ ច្រកអូរបីជាន់ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះលោក អភិបាលខេត្ត ក៏បានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានតឹងរឹងធានាការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ពិសេសកូវីដ-១៩ delta ។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី ក៏បានក្រើនរំលឹកបន្ថែមដល់កងកម្លាំងមន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាតនៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នាត្រូវចូលរួមអនុវត្តវិធានការ ក្រសួងសុខាភិបាលដោយត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន "៣ការពារ៣កុំ" ឲ្យបានគ្រប់ពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក