ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរប្រែក្លាយពីតំបន់ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុក មកជាតំបន់អភិវឌ្ឍមួយ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុក មកជា តំបន់អភិវឌ្ឍមួយជាមួយអាកាសយានដ្ឋានអន្តរជាតិទំនើបនិងធំជាងគេនៅកម្ពុជា។

ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែន ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ លោក តឹករ៉េត សំរេច បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។  


លោក តឹករ៉េត សំរេច លើកឡើងថា ថ្ងៃនេះគឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានរំលឹកថា គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និង គម្រោង សាងសងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។


លោកបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានពិភាក្សានិងសម្រេចជ្រើសរើសយកក្រុមហ៊ុនពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់អោយគណៈកម្មការតម្រង់ទិស ដែលមានឯកឧត្តមជាប្រធាន និងការងារចរចាសំណងបិទអាកាសយានដ្ឋានសៀមរាបចាស់ ទៅគណៈកម្មការចរចាសំណង ដែលមាន លោក ជា វ៉ាន់ដេត ជាប្រធាន។

លោក តឹករ៉េត សំរេច បានបន្តថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់ក៏ដោយ ក្រុមការងារទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានលទ្ធផលដូចថ្ងៃនេះ ហើយទៅអនាគត មិនត្រឹមតែមាន អាកាសយានដ្ឋានខ្នាតអន្តរជាតិនោះទេ អាចនឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជាមោទកភាពដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។


ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI លោក Lu Wie ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអនុវត្តគម្រោង ក៏បានថ្លែងអំណរគុណដល់គណៈកម្មការតម្រង់ទិស និងក្រុមការងារទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការគ្នាបានយ៉ាងល្អ ដែលជំរុញឱ្យគម្រោងនេះសម្រេចជោគជ័យ និងស្នើសុំបន្តការគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនាពេលខាងមុខ។

លោក តឹករ៉េត សំរេច បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេច វិបុលបញ្ញា សុខ អាន សមាជិក សមាជិកានៃគណៈកម្មការតម្រង់ទិស និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរហូតធ្វើអោយគម្រោងសាងសង់នេះទទួលបានជោគជ័យ។


ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានប្រកាសអំពីភាពជោគជ័យនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ដូចបានឃើញជាក់ស្តែងក្នុងថ្ងៃនេះ និងការបំពេញចប់សព្វគ្រប់នៃភារកិច្ចរបស់គណៈកម្មការតម្រង់ទិស និងគណៈកម្មការចរចាសំណង ហើយការងារអនុវត្តបន្ត គឺស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក