ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រមានព្រះរាជឱង្ការថា ការសម្រេចបាននូវការជួសជុលស្ពានចូលប្រាសាទអង្គរគឺជាប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន

សៀមរាប៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្ការថា ការសម្រេចបានដោយជោគជ័យនៃការជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបង្ហាញពីជោគជ័យប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ព្រះមហាក្សត្រមានព្រះរាជឱង្ការក្នុងរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយព្រះអង្គមានរាជឱង្ការ ថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ការដូចជាការអភិរក្ស ស្រាវជ្រាវនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសគឺការជួយឧបត្ថម្ភគាំទ្រដល់ការជួសជុលស្ពានហាលនៃប្រាសាទអង្គរវត្តនេះតែម្ដង។

ព្រះអង្គមានព្រះឱង្ការថា៖ «ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មតនៃទំនាក់ទំនង ៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្ដើមជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣»

ព្រះមហាក្សត្រក៏បានរំលេចនូវការសម្រេចបាននាថ្ងៃនេះទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានអតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំ។

សម្ដេច ព្រះបរមនាថនរោត្តម សីហមុនី បានលើកទឹកចិត្ត និងគាំទ្រឱ្យមានការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជាជាបន្តទៀត ក្នុងស្មារតីចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀតនៃយន្តការ ICC នៃយន្តការ អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្គូ សម្រាប់កិច្ចការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក