ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដឹកនាំមន្ត្រីជំនាញទាំង២៥រាជធានី-ខេត្ត ប្រជុំស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រី លោក ឯម ច័ន្ទមករា រៀបចំកិច្ចប្រជុំមួយនារសៀលថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងដើម្បីស្វែងរកដំណោះស្រាយ ករណីជនមានពិការភាពច្រៀងតាមទីសាធារណៈ និងអ្នកលក់ដូរទំនិញផ្សេងៗ នៅតាមស្តុបនីមួយៗ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត មានចំនួន ៧០រូប ស្រី ១២រូប នាថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបញ្ជាក់ថាករណីជនអនាថា និងជនមានពិការភាពច្រៀងតាមស្ដុបនានាគឺជាការព្រួយបារម្ភពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី ផ្ទាល់តែម្ដង។

ក្នុងកិច្ចប្រជុំនេះមានការផ្ដល់ធាតុចូលច្រើនពីថ្នាក់ដឹកនាំក្រសួង និងមន្ទីររាជធានី-ខេត្ត ទាក់ទងនឹងបញ្ហានេះ។

សហប្រធាននៃអង្គប្រជុំលោករដ្ឋលេខាធិការ ញឹក វណ្ណារ៉ា ក៏បានលើកឡើងផងដែរថា ការងារនេះត្រូវការមានកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសម្របសម្រួលជាមួយជនមានពិការភាពដែលច្រៀងនៅតាមស្តុប និងបានស្នើឱ្យកិច្ចសហការគ្នារកមធ្យោបាយដោះស្រាយបញ្ហាទាំងនេះ។ លោកក៏បានស្នើឱ្យមានការសិក្សាពីការដោះស្រាយបញ្ហាទាំងនេះនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ។

លោក ឯម ច័ន្ទមករា ក៏បានលើកឡើងផងដែរថាបញ្ហាពិការភាព និងជនអនាថាគឺជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក្នុងការដោះស្រាយ។

លោកបន្ថែមថា៖ «កន្លងមកទាំងអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានរឯកឧត្តម ជា សុមេធី ជាសេនាធិការ គឺបានយកចិត្តទុកដាក់ណាស់ដើម្បីដោះស្រាយបញ្ហាជនអនាថា ជនច្រៀងតាមផ្លូវ អ្នកញៀនគ្រឿងញៀនអីហ្នឹងគឺធ្វើយ៉ាងណាកុំឱ្យគាត់ទទួលរងផលប៉ះពាល់ ធ្វើយ៉ាងណាឱ្យជីវិតពួកគាត់មានភាពប្រសើរឡើង»

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានមានមតិថា គួររករូបមន្តណា ដើម្បីអាចជួយជនមានពិការភាពខាងលើឱ្យបានសមស្រប និងរៀបចំគោលនយោបាយឱ្យបានច្បាស់លាស់។ លោកក៏គាំទ្រមតិនៃការរៀបចំច្បាប់ អនុក្រឹត្យ និងគោលនយោបាយ។

ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាក្នុងការរៀបចំរបាយការណ៍ជូនរដ្ឋមន្ត្រីដើម្បីស្នើរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិបន្ថែមដើម្បីគ្រប់គ្រងជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថា ខណៈអង្គប្រជុំនឹងធ្វើការប្រជុំជាមួយអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថាបន្តទៀតនាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក