លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ខ្សែភាពយន្តថ្មី Venom បន្តជាប់គាំងមិនអាចចាក់ក្នុងរោងកុនដោយសារកូវីដ-១៩

អាមេរិក៖ ផលិតកម្មយក្ស SONY Entertainment នៅថ្ងៃទី១២ ខែសីហាម្សិលមិញនេះ បានប្រកាសពីការបន្តពន្យារពេលនៃការចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ខ្លួនគឺ Venom : Let There Be Carnage រយៈពេលជាង ១ខែបន្ថែមទៀត ពោលគឺខ្សែភាពយន្តនេះ​នឹងចាក់បញ្ចាំងនៅកំឡុងពាក់កណ្តាលខែតុលាខាងមុខវិញ បន្ទាប់ពីសហរដ្ឋអាមេរិកកំពុងរងគ្រោះដោយការវាយប្រហាររលកថ្មីនៃវីរុសកូវីដ-១៩។

ផលិតកម្ម SONY Picture បានបញ្ជាក់ថា ខ្សែភាពយន្តភាគថ្មី Venom : Let There Be Carnage ដែលសម្តែងដោយតារាប្រុសជនជាតិអង់់គ្លេស Tom Hardy នឹងត្រូវលើកពេលពីថ្ងៃទី២៤ ខែកញ្ញា​ ដោយដាក់បញ្ចាំងចាប់ពីថ្ងៃទី១៥ ខែតុលាខាងមុខវិញ។ 

មិនមែនមានតែ​ Sony មួយទេដែលប៉ះពាល់កាលវិភាគបញ្ចេញខ្សែភាពយន្ត ដើម្បីកើបចំណូលពីទីផ្សារភាពយន្តនោះ ពោលគឺផលិតកម្មជាច្រើននៃហូលីវូដក៏ជួបប្រទះបញ្ហាដូចគ្នានេះដែរ ខណៈគេរំពឹងថា ភាពយន្តដែលត្រូវជាប់គាំងនោះ នឹងចាប់ផ្តើមបញ្ចេញលើទីផ្សារបាននារដូវស្លឹកឈើជ្រុះ ឆ្នាំ២០២១នេះ។ សុវត្ថិភាពរបស់អ្នកទស្សនាក្នុងរោងកុន នៅមិនទាន់អាចធានាបាននៅឡើយនាពេលបច្ចុប្បន្ននេះ ខណៈដែលវីរុសកូវីដ-១៩ ប្រភេទថ្មីជាច្រើន កំពុងបន្តរាតត្បាតនៅជុំវិញពិភពលោក។

គួររំឮកថា ភាគទី១ នៃខ្សែភាពយន្ត Venom នេះ ទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំ២០១៨ ដោយកើបប្រាក់ចំណូលបានជាង ៨៥០លានដុល្លារពីគ្រប់រោងភាពយន្ត ហើយ Sony ក៏បានផលិតភាពយន្តភាគបន្តនេះ ដែលនឹងចាក់បញ្ចាំងឆាប់ៗនាពេលខាងមុខ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក