ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសភាបើកវគ្គណែនាំដល់សមាជិកអំពីសេវាជំនួយពីសភាដើម្បីឱ្យតំណាងរាស្ត្រឱ្យបំពេញតួនាទីមានប្រសិទ្ធភាព

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចសភាធិកាធិបតី ឃួន សុដារី បានរៀបចំវគ្គណែនាំមួយដល់សមាជិកសភាពីសេវាគាំទ្រនានារបស់សភាដើម្បីឱ្យតំណាងរាស្ត្រទាំងអស់បំពេញតួនាទីរបស់ខ្លួនដោយប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។

ពិធីនេះរៀបចំឡើងនៅវិមានសភាក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីសមាជិកាសភាជាច្រើនផងដែរ។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានលើកឡើងថាកម្មវិធីនេះត្រូវបានរៀបចំឡើងរៀងរាល់នីតិកាល ដើម្បីផ្ដល់ជាព័ត៌មានដល់សមាជិកសភាពីសេវាសំខាន់ៗដែលតំណាងរាស្ត្រអាចប្រើប្រាស់សម្រាប់ជាជំនួយក្នុងការអនុវត្តន៍តួនាទីរបស់ខ្លួន។

ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃសុក្រនេះ សម្ដេចសភាធិកាធិបតី ឃួន សុដារី បានថ្លែងថា ក្នុងនាមជាតំណាងរាស្ត្រត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើរាស្ត្រពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ប្រជាជនជាធំ។ សម្ដេចសភាធិកាធិបតីបានបន្ថែមថាដើម្បីអាចឱ្យតំណាងរាស្ត្រអាចបំពេញនូវតួនាទីរបស់ខ្លួនចំពោះប្រជារាស្ត្រមានប្រសិទ្ធិភាពនោះចំបាច់ណាស់ក្នុងការទទួលព័ត៌មានពីតួនាទី ភារកិច្ច សិទ្ធិ បុព្ធសិទ្ធរបស់ខ្លួន និងសេវាគាំទ្រនានាពីសភាដល់ពួកគេក្នងុការបំពេញតួនាទី។

សម្ដេចសភាធិការធិបតីថា៖ «ជាការពិតណាស់ ការទទួលបាននូវព័ត៌មានដែលមានលក្ខណៈបច្ចេកទេសបែបនេះ នឹងជួយដល់តំណាងរាស្ត្រក្នុងការធ្វើការសម្រេចចិត្តណាមួយ ជាពិសេសមុននឹងឈានដល់ការអនុម័តច្បាប់នានា ដែលបម្រើឱ្យផលប្រយោជន៍របស់ជាតិ និងប្រជាជន»។

នៅថ្ងៃនេះក៏មានការបង្ហាញនូវមន្ត្រីជំនាញអគ្គនាយក និងប្រធាននាយកដ្ឋាននានាដែលជាជំនួយការដល់សមាជិកសភាឱ្យបានស្គាល់ ហើយក៏បានចែកជូននូវសៀវភៅស្ដីពី «សេវាសំខាន់ៗសម្រាប់តំណាងរាស្ត្រ» ដល់សមាជិកសភាក្នុងការស្វែងរកព័ត៌មាន និងសេវាគាំទ្រនានាសម្រាប់បំពេញតម្រូវការ ទាំងក្នុងការងារប្រចាំថ្ងៃ និងការងារស្នូលរបស់ខ្លួនរួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធិ កាតព្វកិច្ច គណនេយ្យកិច្ចរបស់តំណាងរាស្ត្រ សេវានីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធីការ ហិរញ្ញវត្ថុ បេសកកម្ម សេវាឡូជីស្ទីក និងសេវាកម្មនៅមូលដ្ឋានជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក