រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

កម្មករនិងសហជីពគាំទ្រឱ្យមាន ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.

ភ្នំពេញ៖ កម្មករ និងសហជីពបានគាំទ្រឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំរុញឱ្យមានគោលនយោបាយនេះ។

សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោលនយោបាយនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។


ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាអ្វីដែលបងប្អូនកម្មករ និងសហជីពទន្ទឹងរងចាំដោយសាររបបនេះនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារនៅពេលសមាជិកក្នុងបន្ទុកណាម្នាក់មានជំងឺ។

លោកថ្លែងថា៖ «តាងនាមខ្ញុំសហជីព តំណាងកម្មករ ខ្ញុំសប្បាយរីករាយនៅពេលប្រាក់ឈ្នួលកម្មករឡើង ទន្ទឹមជាមួយគ្នានោះ បើគ្មានយន្តការកាត់បន្ថយការចំណាយជូនដល់បងប្អូនកម្មករនិយោជិតយើងទេ គឺប្រាក់ឈ្នួលដែលពួកគាត់ទទួលបានអត់សល់ទេដោយសារត្រូវផ្គត់ផ្គង់ជីវភាពគ្រួសារ រួមទាំងការចំណាយច្រើនលើការថែទាំសុខភាព»។


បន្ថែមពីនេះ កម្មការិនី ជឹម សារ៉ុន បានលើកឡើងពីការគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចំពោះ ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ព្រោះបានជួយសម្រាលបន្ទុកចំណាយសម្រាប់គ្រួសារ។

កម្មការិនីរូបនេះនិយាយថា៖ «ខ្ញុំគាំទ្រឱ្យមានរបបនេះ ព្រោះសមាជិកគ្រួសារទៅពេទ្យម្តងៗចំណាយច្រើន។ ខ្ញុំនឹងទៅចុះឈ្មោះសមាជិកគ្រួសារចូលក្នុងរបបនេះ»។


ស្រដៀងគ្នានេះដែរកម្មការិនីម្នាក់ទៀតឈ្មោះ ជឹម សារ៉េន រីករាយឥតឧបមាព្រោះនយោបាយនេះ នឹងធ្វើឱ្យគ្រួសាររបស់ខ្លួនសន្សំបានច្រើន និងកាត់បន្ថយចំណាយច្រើនជាងមុនព្រោះតែការទៅព្យាបាលដោយឥតគិតថ្លៃ ហើយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ។

កម្មការិនីរូបនេះនិយាយថា៖ «សម្រាប់គ្រួសារខ្ញុំគាត់ឈឺច្រើន សព្វថ្ងៃជីវភាពគ្រួសារខ្ញុំមានការខ្វះខាត ទៅពេទ្យម្តងៗអស់ច្រើន សប្បាយចិត្ត និងគាំទ្រនៅពេលមានរបបនេះគឺនឹងជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានច្រើន»។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក