ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីនគរបាល ១១នាក់នៅខេត្តព្រៃវែង ត្រូវបានរកឃើញថាមានផ្ទុកសារធាតុញៀន បញ្ជូនទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀន

ព្រៃវែង៖ ក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀននៅខេត្តព្រៃវែងចាប់តាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ លទ្ធផលរកឃើញថាមានមន្ត្រីនគរបាលចំនួន ១១នាក់បានប្រើប្រាស់សារធាតុញៀន ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានចេញមកបំភ្លឺបែបនេះ ក្រោយពីមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយមិនច្បាស់លាស់នៅលើបណ្តាញសង្គមអំពីការឃាត់ខ្លួនមន្ត្រីនគរបាលទាំង ១១រូបនោះ។

ស្នងការដ្ឋានខេត្ត បានអះអាងថា ចំពោះវិធានការអនុវត្តយ៉ាងណាចំពោះមន្ត្រីនគរបាលទាំង ១១រូបនោះ ស្នងការខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតទៅតាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនៅពេលក្រោយ។

គូសបញ្ជាក់ថា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រកាសថានឹងចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធគារទូទាំងប្រទេស និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀនដោយពុំមានការផ្តល់ដំណឹងជាមុនឡើយ ខណៈមន្ត្រីណាគេចវេសនឹងត្រូវចាត់វិធានការផ្លូវច្បាប់ផងដែរ។

ចំណាត់ការនេះធ្វើឡើងដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តឱ្យកាន់តែប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក