ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលជលផល ផ្តល់លិខិតសរសើរដល់ពលរដ្ឋម្នាក់ដែលបានលែងត្រីរាជមួយក្បាលទម្ងន់ ៥០គីឡូក្រាមចូលក្នុងបឹងទន្លេសាប

សៀមរាប៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជូនលិខិតសរសើរដល់ពលរដ្ឋម្នាក់ ដែលរស់នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលនេសាទបានត្រីរាជទម្ងន់ ៥០គីឡូក្រាមមួយក្បាល ហើយលែងវាចូលទៅក្នុងបឹងទន្លេសាបវិញ។

មានអាយុ ៤១ឆ្នាំ លោក ដួង ម៉ៅ បាននេសាទត្រីរាជមួយក្បាលទំហំ ៥០គីឡូក្រាម ប្រវែង ១,៥០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ហើយក៏បានលែងវាទៅក្នុងទឹកទន្លេសាបវិញ។

អ្នកនេសាទ ដួង ម៉ៅ បាននិយាយថា រូបគាត់នេសាទទៅ ក៏នេសាទបានត្រីរាជទំហំដ៏ធំ និងជាត្រីកម្រ ទើបរូបគាត់សម្រេចចិត្តលែងវានៅកណ្តាលទន្លេ។ លោក ដួង ម៉ៅ បានណែនាំឱ្យប្រជានេសាទទាំងអស់ បើប្រទះឃើញត្រីដ៏កម្រហើយ គួរតែលែងវាទៅក្នុងទឹកវិញដើម្បីអភិរក្សត្រីទឹកសាបឱ្យបន្តរស់នៅកម្ពុជាជាបន្តទៀត។

រដ្ឋបាលជលផលបានចាត់ទុកសកម្មភាពមួយនេះ ជាជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក