ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ថៃ បន្តរួមគ្នាពង្រឹងការត្រួតពិនិត្យ បង្ការទប់ស្កាត់ ការចរាចរជួញដូរសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែន

ភ្នំពេញ៖ កម្ពុជា-ថៃ បន្តរួមគ្នាពង្រឹងការត្រួតពិនិត្យ បង្ការទប់ស្កាត់ ការចរាចរជួញដូរសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែន និងការលួចបង្វែរពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់។

អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឡាយ គឹមលី មានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ក្នុងជំនួបនេះ លោក ឡាយ គឹមលី អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ថៃ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

លោក ឡាយ គឹមលី បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសនិងប្រទេស ជាពិសេសមន្រ្តីអនុវត្តច្បាប់និងមន្រ្តីអនុវត្តច្បាប់ ក្នុងការពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការចរាចរ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែន និងឆ្លងកាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលប់បំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀន ក៏ជាភារកិច្ចចំពោះមុខមួយដែលប្រទេសយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានេះ លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានលើកឡើងថា ប្រទេសថៃនិងកម្ពុជា មានចំណងមិត្តភាពល្អនិងមានកិច្ចសហប្រតិបិត្តការលើគ្រប់វិស័យ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាសំខាន់ដែលប្រទេសទាំងពីរបាននិងកំពុងមានកិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមកគ្រប់សកម្មភាពសំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស និងតំបន់។

ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជាបានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នាលើកគ្រប់វិស័យ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក