ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍កីឡាជនពិការ ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ នឹងប្រកួតដោយគ្មានអ្នកទស្សនា

ជប៉ុន៖ ព្រឹត្តិការណ៍កីឡាជនពិការអូឡាំពិក ឬប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ដែលលើកមករៀបចំនៅឆ្នាំ២០២១ វិញនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌបិទទ្វារ ដោយមិនអនុញ្ញាតឱ្យមានទស្សនិកជនទស្សនាផ្ទាល់ឡើយ ដោយមិនខុសពីការរៀបចំព្រឹត្តិការណ៍អូឡាំពិក ដែលបានបិទបញ្ចប់កាលពីថ្ងៃទី០៨ ខែសីហាកន្លងទៅនោះទេ។

សារព័ត៌មានក្នុងស្រុករបស់ជប៉ុនបានចុះផ្សាយថា ការមិនអនុញ្ញាតឱ្យទស្សនិកជនទស្សនាផ្ទាល់នេះ ត្បិតទីក្រុងតូក្យូ ដែលជារដ្ឋធានីរបស់ជប៉ុន កំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ និង​​ប្រកាសអាសន្ននៅឡើយ ដោយសារចំនួនតួលេខឆ្លងកូវីដ-១៩ នៅតែបន្តគំរាមកំហែង។ 

យ៉ាងណាក៏ដោយ បើតាមប្រភពមួយផ្សេងទៀតបានចុះផ្សាយថា គណៈកម្មាធិការរៀបចំការប្រកួតកំពុងពិចារណាទៅលើភាពដែលអាចទៅរួចក្នុងការបើកឱ្យមានអ្នកចូលទស្សនាផ្ទាល់បាន ដោយព្រឹត្តិការណ៍កីឡាជនពិការ ឬប៉ារ៉ាឡាំពិក នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាខាងមុខនេះ។ 

គម្រោងនៃការអនុញ្ញាតឱ្យមានអ្នកចូលទស្សនាបាននោះ គឺនឹងត្រូវបានអនុញ្ញាតសម្រាប់តំបន់ ​Shizuoka ភាគកណ្តាលប្រទេសជប៉ុន ដែលនឹងកំណត់ឱ្យមានអ្នកទស្សនាផ្ទាល់ចំនួនកំណត់ត្រឹម ៥,០០០នាក់ ដោយគណៈកម្មការរៀបចំប្រកួតកំពុងពិចារណាសំណើរលើការអញ្ជើញសិស្សានុសិស្សសម្រាប់ការចូលទស្សនាផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហា និងបញ្ចប់នៅថ្ងៃទី០៥ ខែកញ្ញា ដោយមានអត្តពលិកប្រមាណ ៤,០០០នាក់ ប្រកួតប្រជែងលើកីឡាចំនួន ២៣ប្រភេទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក