ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

៩ខែ ឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក រំដោះ និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានជាង ៦ម៉ឺនគ្រាប់

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ នេះ អង្គភាពស៊ីម៉ាករំដោះនិងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៨ ៣៥០គ្រាប់ ដោយរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បាន ២ ១០៨តំបន់ មានផ្ទៃដីសរុបចំនួន ២២៣ ៨៦០ ៥០៧ម៉ែត្រក្រឡា។

របាយការណ៍នេះត្រូវបានប្រកាសឱ្យដឹង នៅក្នុងកិច្ចប្រជុំ និងប្រកាសការតែងតាំងថ្មីក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលអង្គភាពស៊ីម៉ាកសម្រាប់បន្តអណត្តិរបស់ខ្លួនក្នុងរាជ្ឋាភិបាលអណត្តិទី៧ កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ ២០២៣ នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសម្រេចបានមានជា អាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានចំនួន ២ ១០៨តំបន់ មានផ្ទៃដីសរុបចំនួន ២២៣ ៨៦០ ៥០៧ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៨១ ៤០១ ៦៥៨ម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់មានទំហំ ៤២ ៤៥៨ ៨៤៩ម៉ែត្រក្រឡា។

បើតាមលោក ហេង រតនា លទ្ធផលនេះ សម្រេចបាន ៨៣,៥១% នៃផែនការឆ្នាំ២០២៣ (២៦៨ ០៥០ ០៩៩គីឡូម៉ែត្រក្រឡា)។ កិច្ចប្រតិបត្តិការនេះបានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៨ ៣៥០គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយ ប្រយោលមានចំនួន ៤០០ ៤៩៦គ្រួសារ។

លោកបន្តថា រយៈពេល ៩ខែឆ្នាំ២០២៣ នេះអង្គភាពនិងបណ្តាញមីនស្ម័គ្រចិត្ត បានចុះផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៨ ៤០១លើក ស្មើនឹង ៩១៤ ៥៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១ ៤១៨ ៨៦៣នាក់។

លោក ហេង រតនា បន្ថែមថា ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទរួមមាន គ្រាប់មីន AP ចំនួន ១ ៤៣៩គ្រាប់ មីន AT ចំនួន ២៥គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១២ ៤៧៦គ្រាប់និងអាវុធធុនស្រាលចំនួន ៧៤០គីឡូក្រាម។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា អង្គភាពស៊ីម៉ាកក្នុង ៩ខែឆ្នាំនេះ ក៏បានសហការក្នុងការជួយសម្របសម្រួល បញ្ជូនជនរងគ្រោះ ដែលគ្រោះថ្នាក់ដោ យសារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅមន្ទីរពេទ្យព្រមទាំ ងបានចុះអន្ដរាគមន៍ពិនិត្យ និងធ្វើការអប់រំនៅទីតាំងផ្ទុះនោះផងដែរ។ ដោយឡែកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមមាន ចំនួន ២៤ករណីសរុបមានជនរងគ្រោះចំនួន ២៧នាក់ក្នុងនោះស្លាប់ ៤នាក់ និងរបួស ២៣នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក