ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងប្រកាសកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនគ្រួសារក្រីក្រនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខ

កណ្ដាល៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចនឹងអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ ចំនួនប្រមាណ ១,៥លាននាក់។

ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងការងារធ្វើយ៉ាងណាបង្កើតភាពងាយស្រួលដល់ពលរដ្ឋក្នុងការចុះឈ្មោះចូលរៀននេះ។

សម្តេចបានថ្លែងថា៖ «សូមក្រសួងស្ថាប័នដែលពាក់ព័ន្ធរៀបចំការបំពេញចុះឈ្មោះពីសំណាក់បងប្អូនរបស់យើងឲ្យបានមានភាពងាយស្រួល កុំឲ្យស្មុគស្មាញ ចៀសវាងកម្មករកម្មការិនីរបស់យើង ពិបាកចុះឈ្មោះចូលរៀន»។

ជាមួយគ្នានោះសម្តេចបានជំរុញដល់ក្រសួងការងារត្រូវពិភាក្សាជាមួយវិស័យឯកជន ដើម្បីដឹងពីជំនាញតម្រូវការដើម្បីបណ្ដុះបណ្ដាលឱ្យចំជំនាញដែលត្រូវការ។

ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ ១,៥លាននាក់ គ្រោងដាក់ឱ្យដំណើរ ការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នាជាមួយប្រកាសការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក