ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត។
ថ្លៃនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេសបានផ្ដល់នូវប្រយោជន៍ជាច្រើនតែមិនត្រឹមតែនឹងផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ។
សម្រាប់ពលរដ្ឋក្រីក្រដែលមានប័ណ្ណនឹងត្រូវផ្ដល់ថវិការប្រចាំខែបន្ថែម ២៨ម៉ឺនរៀល។
សម្ដេចថានាពេលខាងមុខ សម្ដេចនឹងអញ្ជើញបើកជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជំរុញទៅដល់បងប្អូនកម្មករកម្មការិនីឲ្យចុះឈ្មោះចូលរៀននៅវគ្គបណ្ដុះបណ្ដាលនេះផងដែរ៕