កោះកុង៖ ជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើតាមព័ត៌មានផ្សាយដោយអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។
ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានមុខរបរជាសន្តិសុខ។
លោកស្រីអភិបាលខេត្តបានកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕