ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូទាយជោគវាសនានៅក្រចេះបែរជាអត់ដឹងពីវាសនាខ្លួនបន្ទាប់ពីគ្រងស្បង់ចីពររួច

ក្រចេះ៖ កាលពីថ្មីៗនេះគ្រូទាយជោគវាសនា និងប្រកាសថាមើលជំងឺជាសព្វបែបយ៉ាងនៅខេត្តក្រចេះគឺអ្នកស្រី សុខ នី ដែលគ្របស្បង់ចីពរព្រះសង្ឃ អង្គុយតាំងខ្លួនជាព្រះពុទ្ធ លើកដៃផ្ទាញ់អស់មារសត្រូវ បង្ហោះនៅលើបណ្តាញសង្គម រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះចុះទៅធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពដែលផ្លូវងងឹតជួយតតាំងជាមួយផ្លូវច្បាប់លែងបានទៀតកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងកិច្ចសន្យានោះអ្នកគ្រូមានអាសនៈរាប់ជាន់ និងប្រកាសថាព្យាបាលជំងឺសព្វបែបយ៉ាងខ្លាំង អ្នកស្រី សុខ នី បានរៀបរាប់ថា អ្នកស្រីមិនដឹងទាល់តែសោះថាធ្វើសកម្មភាពបែបនេះខុសច្បាប់នោះទេ។

អ្នកស្រីថា៖ «កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នាងខ្ញុំបានយកស្បង់ចីវរព្រះសង្ឃព្រះពុទ្ធសាសនាមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្តាញសង្គមពុំបានដឹងថាជារឿងខុសច្បាប់រដ្ឋ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ។ ក្រោយទទួលបានការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច នាងខ្ញុំ សូមទទួលកំហុសនិងយល់ព្រមលុបវីដេអូចេញពីហ្វេសប៊ុកវិញ»

បន្ទាប់ពីអ្នកច្បាប់ទៅដល់ផ្ទះរួចមកអ្នកស្រី សុខ នី បញ្ជាក់ថា ចាប់ពីពេលនេះតទៅខ្លួនឈប់ធ្វើបែបនេះទៀតហើយ បើមានលើកក្រោយ អ្នកស្រីប្រកាសទទូលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក