ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករជិត៥០០នាក់ ដែលជាប់គាំនៅតាមព្រំដែនក្នុងពេលបិទខ្ទប់ ត្រូវបានអាជ្ញាធរសម្របសម្រួលយកសំណាកនិងបញ្ជូនទៅធ្វើចត្តាឡីស័ក ក្រោយពេលបើកព្រំដែនឡើងវិញ

បន្ទាយមានជ័យ: ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនកម្ពុជា-ថៃ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបើកដំណើការព្រំដែន ក្នុងការទទួលពលករដែលមានបំណងចូលមកកម្ពុជាវិញ។ ជាមួយគ្នានោះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បងប្អូនដែលជាប់គាំងនៅច្រកបឹងត្រកួន ស្រុកថ្មពួក ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលជាច្រកព្រំដែនមានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗក្រុមការងារបានរៀបចំយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌចត្តាឡីស័ក ដែលរដ្ឋបាលខេត្តបានរៀបចំសម្រាប់ទទួលពលករ ហើយបើក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារនិងយកទៅព្យាបាលនៅមណ្ឌលព្យាបាលភ្លាមៗ ដែលដឹកនាំផ្ទាល់ដោយ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយជ័យ នៃយោធភូមិភាគទី៥។

ជាមួយគ្នានោះកាលពីល្ងាចថ្ងៃទី១២ ខែសីហា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់អាជ្ញាធខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការបើកដំណើរការព្រំដែនឡើងវិញ បន្ទាប់រាជរដ្ឋាភិបាលបានបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសវិរុសបំប្លែងថ្មី Delta ដែលកំពុងរកឃើញនៅកម្ពុជាជាង៤០០ករណី។ ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការសំណូម ពរដល់ពលករដែលចង់វិញត្រលប់មកកម្ពុជាសូមចូលតាមច្រកព្រំដែលអាជ្ញាធរបានរៀបចំទទួលបងប្អូនពលករដែលមានក្រុមការនៅទីនោះសម្រាប់សម្របសម្រួលជូន និងមិនត្រូវលួចចូលតាមច្រករបៀងគេចវែស ពីការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡ័ស័ក។

យោងតាមបញ្ជាក់ពីមន្រ្តីសុខាភិបាល លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ មានការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta មានចំនួន៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្រ្តីសុខាភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកម្មព្យាបាលអ្នកជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី១២ ខែសីហា ម្សិលមិញបន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំងក្នុងដំណាក់កាលបិទខ្ទប់ ២ សប្ដាហ៍ មានពលករសរុប ៤៦៣នាក់។ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក មានពលករចំនួន ៣៣៥នាក់, ស្រុកម៉ាឡៃ ១០០នាក់, អូរជ្រៅ ១៨នាក់, ប៉ោយប៉ែត ១០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក