ភ្នំពេញ : អ្នកនាំពាក្យក្រសួងយុត្តិធម៌ដ៏មានប្រជាប្រិយ៍ភាពលោក គឹម សន្តិភាព សម្រេចលើកពេលការធ្វើសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.” ដែលគ្រោងរៀបចំនៅវេលាម៉ោង៩:០០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ទៅពេលក្រោយ។
លោក គឹម សន្តិភាព បញ្ជាក់ថា សន្និសីទសារព័ត៌ដែលមានដែលលើកពេលនោះ នឹងគ្រោងធ្វើនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១វិញ នៅទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៩:០០ព្រឹក ដែលនឹងមានការចូលរួមពីវាគ្មិនជាតំណាងមកពីស្ថាប័នចំនួន៥រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ៕