លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

រដ្ឋមន្រ្តីមហាផ្ទៃជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវាជូនភ្ញៀវកាន់តែល្អប្រសើរ

ប៉ោយប៉ែត៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

លោក ស សុខា លើកឡើងដូចនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ស សុខា ថ្លែងបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។

ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ លោក ស សុខា បានលើកឡើងនូវបញ្ហាជាអត្ថិភាពចំនួន ៤ធំៗ ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ នោះគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។

ជាមួយគ្នានេះ ត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។

ទន្ទឹមនោះ លោក ស សុខា បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ចំពោះវឌ្ឍនភាពនៃអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន (ស្កេន QR code) នៅច្រកចេញចូលនេះ លោកមានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលាដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានផ្តាំផ្ញើដល់មន្រ្តីមានសមត្ថកិច្ចទាំងអស់ត្រូវបំពេញតួនាទីភារកិច្ច គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសការពង្រឹងការគ្រប់គ្រងការចេញចូលរបស់អ្នកដំណើរដោយត្រូវប្រាដកថាមានភាពត្រឹមត្រូវតាមបទដ្ឋាននានា ហើយមន្រ្តីទាំងអស់ត្រូវត្រៀមសម្ភារៈនិងមធ្យោបាយផ្សេងៗដើម្បីអន្តរាគមន៍ជួយសម្រួលដល់ភ្ញៀវទាន់ពេលវេលា ករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះនឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណ្ឌភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ប្រការនេះទាមទារឱ្យមន្រ្តីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក