ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមមីក្រូហិរញ្ញវត្ថុ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន The Guardian

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលលើការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian ដែលបានចុះផ្សាយក្នុងន័យថា មានពលរដ្ឋខ្មែរសម្លាប់ខ្លួនដោយសារជំពាក់បំណុល មីក្រូហិរញ្ញវត្ថុក្នុងចំណងជើងថា «ខ្ញុំខ្លាចថា ខ្ញុំអាចនឹងសម្លាប់ខ្លួនដូចប្តីរបស់ខ្ញុំ៖ ការរំលេចនូវក្រុមហ៊ុនផ្តល់កម្ចី បន្ទាប់ពីជនជាតិដើមភាគតិចធ្វើអត្តឃាត»

ក្នុងសេចក្តីថ្លែងការចុះថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យលើកឡើងថា ការចុះផ្សាយនេះគឺគ្មានភស្ភុតាងណាមួយមកបញ្ជាក់នោះទេ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា៖ «ផ្អែកតាមការស៊ើបអង្កេតការផ្ទៃក្នុងរបស់គ្រឹះស្ថានជាប់ពាក់ព័ន្ធ លទ្ធផលបានបង្ហាញថាគឺរកមិនឃើញភស្ភុតាងណាមួយបានបញ្ជាក់ថា៖ ១មានការកៀបសង្កត់ ឬអសីលធម៌ពីសំណាក់គ្រឹះស្ថាន ឬបុគ្គលិករបស់ខ្លួនឡើយ និង ទី២. មានការជាប់ពាក់ព័ន្ធគ្នារវាងការធ្វើអត្តឃាត និងកម្ចីរបស់គ្រឹះស្ថាននោះទេ»

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគូសបញ្ជាក់ថានឹងបន្តតាមដានសមាជិករបស់ខ្លួន ដើម្បីធានាបាននូវការអនុវត្តដែលល្អ និងមិនអត់ឱនចំពោះការអនុវត្តផ្តល់កម្ចីដែលគ្មានវិន័យឥណទាន និងតាមដានរាល់ការការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក