ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

IMF ព្យាករសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥,៣% ខ្ពស់ជាងឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង ក្នុងអត្រា ៥,៣ភាគរយ ខ្ពស់ជាងឆ្នាំ២០២២ជាមួយនឹងអត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២,៣ភាគរយ ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។

ប្រធានបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Davide Furceri លើកឡើងដូចនេះក្នុងឱកាសជួបជាមួយទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ក្រោយពីបានបំពេញបេសកកម្មពិគ្រោះយោបល់មាត្រាទី IV (Article IV Consultation) ប្រចាំឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី១៨-៣១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ក្រុមបេសកកម្មបានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងអនុសាសន៍ផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានា សំដៅបន្តរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឮ

ទន្ទឹមនឹងការវាយតម្លៃនេះ ក្រុមបេសកកម្មក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងនយោបាយរូបិយវត្ថុនិងម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះ ភាគច្រើនធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងគ្រោងដាក់ចេញ នាពេលខាងមុខ ដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពប្រព័ន្ធធនាគារនិងវិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។

ជាមួយគ្នានេះ លោកស្រី ជា សិរី បានស្វាគមន៍ការវាយតម្លៃ ទស្សនវិស័យ ក៏ដូចជាអនុសាសន៍របស់ក្រុមបេសកកម្ម និងបានថ្លែងអំណរគុណចំពោះ IMF ដែលតែងផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក