លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ហ្វីលីពីន បន្តហាមឃាត់អ្នកដំណើរមកពីឥណ្ឌា និងប្រទេសចំនួន ៩ផ្សេងទៀត

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន នឹងបន្តដាក់បំរាមទៅលើអ្នកដំណើរមកពីប្រទេសឥណ្ឌា និងប្រទេសចំនួន ៩ផ្សេងទៀត រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២១ នេះ ដោយសារកត្តាព្រួយបារម្ភពីកំណើននៃវីរុសបំលែងខ្លួនថ្មីប្រភេទ ដែលតា (Delta)។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃប្រធានាធិបតីហ្វីលីពីនៅថ្ងៃសុក្រ ទី១៣ ខែសីហានេះ។

អាជ្ញាធររបស់ហ្វីលីពីនបាននឹងកំពុងព្យាយាមទប់ស្កាត់នូវករណីឆ្លងថ្មីក្នុងប្រទេស ខណៈចំនួនអ្នកឆ្លងថ្មីមានការកើនឡើងខ្ពស់នៅអំឡុងរយៈពេលប្រមាណ ៤ខែចុងក្រោយនេះ ស្របពេលដែលចំនួនតួលេខអ្នកឆ្លងមានលើសពី ១២,០០០នាក់រយៈពេល ២ថ្ងៃជាប់គ្នាៗនៅរយៈពេល ២ថ្ងៃចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

គួរឱ្យដឹងថា បំរាមនៃការទទួលអ្នកដំណើរដែលបានប្រកាសដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី២៧ ខែមេសាកន្លងទៅ បានបន្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ដោយបន្តហាមឃាត់អ្នកដំណើរទាំងអស់ដែលមកពីឥណ្ឌា​ និងប្រទេសចំនួន ៩ផ្សេងទៀតរួមមានប៉ាគីស្ថាន, បង់ក្លាដែស, ស្រីលង្កា, នេប៉ាល់, អារ៉ាប់រួម, អូម៉ង់, ថៃ, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

បច្ចុប្បន្ននេះ រដ្ឋធានីធំ ម៉ានីល របស់ហ្វីលីពីន ដែលមានប្រជាជនរស់នៅប្រមាណ ១៣លាននាក់ កំពុងស្ថិតក្នុងវិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹង ក្នុងគោលដៅទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ ដោយក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលបាននឹងកំពុងពន្លឿនយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។ គិតត្រឹមពាក់កណ្តាលខែសីហានេះ ហ្វីលីពីន បានផ្តល់វ៉ាក់សាំងដល់ប្រជាជនជាង ១១ភាគរយហើយ នៃចំនួនប្រជាជនសរុបប្រមាណ ១១០លាននាក់របស់ខ្លួន។

ហ្វីលីពីនមានតួលេខអ្នកឆ្លងសរុបចំនួន ១,៧លាននាក់ ខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ មានជិត ៣ម៉ឺននាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក