ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌បើកវគ្គបណ្ដុះបណ្ដាលពីការពង្រឹងសីលធម៌សង្គមដល់អ្នកបង្កើតវីដេអូផ្សព្វផ្សាយក្នុងបណ្ដាញសង្គម

ភ្នំពេញ៖ ក្រសួងវប្បធម៌បានបើកសិក្ខាសាលាមួយនៅថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បណ្ដុះបណ្ដាលដល់អ្នកបង្កើតវីដេអូផ្សព្វផ្សាយក្នុងបណ្ដាញសង្គមឱ្យចេះចូលរួមក្នុងការផលិតវីដេអូដែលជួយដល់ពង្រឹងសីលធម៌សង្គម។

សិក្ខាសាលានេះធ្វើឡើងរយៈ ពេល២ថ្ងៃចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីស្ដីការក្រសួងវប្បធម៌ ក្នុងរាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស បានថ្លែងថា បច្ចុប្បន្នមានអ្នកបង្កើតមាតិកាកម្សាន្ត ផលិតវីដេអូខ្លី ដែលជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវស្នាដៃវីដេអូដែលមានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រមសីលធម៌ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ សីលធម៌សង្គម ពិសេសតម្លៃស្រ្តី និងកុមារ។ លោកបានចាត់ទុកសកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់វប្បធម៌ និងសង្គមជាតិ។


លោកថា៖ «សកម្មភាពទាំងនេះ គឺជាភាពអនាធិបតេយ្យក្នុងការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ មាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គម ព្រោះជាការបង្កើតដោយគ្មានប្រភពច្បាស់លាស់ គ្មានការអប់រំ គ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនបានគិតពីផលប៉ះពាល់ដែលកើតចេញពីទង្វើរបស់ខ្លួន»

លោកបានឱ្យដឹងថាសិក្ខាសាលាថ្ងៃនេះគឺមានគោលបំណងក្នុងការអប់រំ ចែករំលែកបទពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់អ្នកដែលកំពុងប្រកបរបរជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គមឡើងវិញ។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌លោក ហាប់ ទូច បានក្រើនរម្លឹកដល់សាធារណជនជាពិសេសយុវជនឱ្យងាកមកយកចិត្តទុកដាក់លើតម្លៃវប្បធម៌ និងសីលធម៌សង្គមជាតិកម្ពុជាក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។


លោកថា៖ «ឯកឧត្តមលោកជំទាវ ប្អូនៗ ក្មួយៗទាំងអស់គ្នាពិតជាធ្លាប់បានជួយប្រទះ ហើយក៏កំពុងធ្វើជាសាក្សីនៃ ការបាត់បង់ឬការឈានទៅបាត់បង់នៃមរតកវប្បធម៌ ពិសេសមរតកវប្បធម៌អរូបីដែលជាសញ្ញាបង្ហាញអំពីការធ្លាក់ចុះ ឬ ខ្វះការលើកតម្លៃវប្បធម៌ជាតិ។ ទន្ទឹមនេះ សីលធម៌សង្គមក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីចរន្តសាកលភាវូបនីយកម្ម បច្ចេកវិជ្ជាទំនើប និងជាពិសេសគឺការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលដោយពុំបានគិតគូរដល់ផលប៉ះពាល់នានានាពេលបច្ចុប្បន្ន ស្របជាមួយនឹងការផ្សព្វផ្សាយលើកតម្លៃសីលធម៌សង្គមនៅមានកម្រឹត»

លោក ហាប់ ទូច លើកឡើងថាកម្ពុជាមិនមានការរារាំងដល់ការបង្កើតថ្មី ការបញ្ចេញនូវមតិយោបល់តាមរយៈការផលិតវីដេអូ ឬមធ្យោបាយផ្សេងទៀតតាមបណ្ដាញសង្គមនោះទេ តែក៏គូរមានវិធានការសមស្របណាមួយទប់ស្កាត់ផលប់ះពាល់ដល់បុគ្គល វប្បធម៌ និងសន្តិសុខជាតិផងដែរ។

អ្នកបង្កើតមាតិកាសង្គមដ៏មានប្រជាប្រិយមួយរូបនៅកម្ពុជាលោក សែម រតនា បានឱ្យអ្នកសារព័ត៌មានដឹងថាលោកមានក្ដីសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលានៅថ្ងៃនេះ និងត្រូវបានអញ្ជើញឱ្យឡើងជាវាគ្មិនផងដែរ។ លោកថាបញ្ហានៃការបង្កើតមាតិកាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងស្ត្រី កុមារ គឺជាក្ដីបារម្ភរបស់លោកជាយូរណាស់មកហើយ។


លោកថា៖ «យើងនៅត្រូវការកម្មវិធីបែបនេះច្រើនថែមទៀត! ត្រូវការយុទ្ធសាស្រ្តបន្ថែមទៀត។ ទោះជាយ៉ាងណាក៏យើងបានចាប់ផ្ដើមដែរដែលនេះជាដង្ហើម និងចំណុចចាប់ផ្ដើមមួយដែលល្អសម្រាប់សង្គមនាពេលបច្ចុប្បន្ន»។ (19.20-19.35)

ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប្រមាណ១៣លាននាក់ សម្រាប់តាមដានព័ត៌មាន បង្កើតទំនាក់ទំនង បង្កើតវីដេអូ និងរកចំណូលពីបណ្ដាញសង្គមដ៏ធំនេះ ខណៈអ្នកបង្កើតមាតិកាមួយចំនួនបានបង្កើតមាតិការជ្រកក្រោមផ្លាក«អប់រំ»ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីនៅកម្ពុជា។

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌បានកោះហៅក្រុមបង្កើតមាតិកាវីដេអូមួយក្រុមទៅណែនាំជាលើកទី២បន្ទាប់ពីក្រុមនេះបន្ត ធ្វើការបង្ហោះវីដេអូបែបអាសអាភាស ស្រើបស្រាល ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងប៉ះពាល់ដល់កុមារ ដែលជ្រកក្រោមផ្លាកថាវីដេអូរបស់ពួកគេជាវីដេអូ «អប់រំសង្គម»។ ខណៈនៅខែកក្កដា ឆ្នាំ២០២៣ យុវជន២នាក់ដែលថតវីដេអូស្រើបស្រាល បង្ហោះលើបណ្ដាញសង្គមជ្រកក្រោមផ្លាក«អប់រំ» ក៏ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីរងពាក្យបណ្ដឹងពីតារាសំដែងរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក