ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-អង់គ្លេស ឯកភាពពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហការប្រតិបត្តិការ និងសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក

ភ្នំពេញ៖ ភាគីកម្ពុជា និងអង់គ្លេស បានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរក៏បានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាទៀងទាត់រវាងប្រទេសទាំងពីរ។

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាដែលដឹកនាំដោយ រដ្ឋលេខាធិការ លោក ចែម វីឌ្យ៉ា និងឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williamsកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ចែម វីឌ្យ៉ា បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយមកកម្ពុជាក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។

លោកក៏បានជម្រាបជូនភាគីមិត្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយ ថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីអាទិភាព ៦ចំណុច និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាទៀងទាត់រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួន ដែលជាកង្វល់រួមផងដែរ។ ភាគីទាំងពីរចាត់ទុកកិច្ចពិគ្រោះយោបល់ទ្វេភាគី ជាយន្តការចាំបាច់លើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ ខណៈកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងធ្វើឡើងនៅទីក្រុងឡុងដ៏នាឆ្នាំក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក