កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

អបអរសាទរ! ទីក្រុងបាត់ដំបងជាប់ជា «បណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ» ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

បាត់ដំបង៖ ក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ" (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)» ក្នុងចំណោមទីក្រុងចំនួន៥៥ ក្នុងពិភពលោក។ នេះបើតាមការផ្សាយព័ត៌មានរបស់អង្គការ UNESCO នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ 

មុខម្ហូបក្នុងស្រុកនៃខេត្តបាត់ដំបងដែលពេញនិយមជាងគេ រួមមាន ណែមបាត់ដំបង ប្រហុកបាត់ដំបង ហហ្មុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង បុកល្ហុងបាត់ដំបង កន្ទួយហេសបាត់ដំបង អង្ករសំរូបបាត់ដំបង និងទឹកក្រូចបាត់ដំបង។

អង្គការ UNESCO ប្រចាំនៅកម្ពុជាបានថ្លែងឱ្យដឹងថា ការដាក់បញ្ចូលខេត្តបាត់ដំបងជាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងប្រភេទអាហារូបត្ថម្ភមិនត្រឹមតែបង្ហាញពីមុខម្ហូបដ៏ពិសេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីបង្កើនការអភិវឌ្ឍន៍ក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ពិភពលោកផងដែរ។

តំណាងអង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា៖ «ការទទួលស្គាល់ក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាការសរសើរដល់ទ្រព្យសម្បត្តិវប្បធម៌របស់ទីក្រុង ហើយនឹងមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងភាពច្នៃប្រឌិត ហើយនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍»។ 

គូសបញ្ជាក់ថា នៅឆ្នាំ២០២៣ អង្គការយូណេស្កូប្រចាំនៅកម្ពុជាបានផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា និងសម្របសម្រួលសកម្មភាពកសាងសមត្ថភាពសម្រាប់ការផ្សព្វផ្សាយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ដែលរៀបចំដោយសាលាក្រុងបាត់ដំបង រួមជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក