ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១០ខែឆ្នំា២០២៣ ពន្ធដារប្រមូលពន្ធអាករបានប្រមាណ៣០០០លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករសម្រេចបាន៣ ០៦០,៩៥លានដុល្លារ ស្មើនឹង៨៥,៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ដោយគិតត្រឹម៩ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានចុះបញ្ជីសហគ្រាសជោគជ័យចំនួន ១០ ១១៦ សហគ្រាស ក្នុងនោះតាមថ្នាល CamDx ចំនួន ៩ ១៨៩ សហគ្រាស។ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣ មានសហគ្រាសចំនួន ៣៤៧ បានស្នើសុំនិងទទួលបានអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។

៩ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធនិងសាធារណជនទូទៅសរុបចំនួន ៨៦ ០៣៦ ករណី ក្នុងនោះ តាមរយៈ Call Center 1277 ចំនួន ៥២ ៣១០ ករណី និងបានផ្តល់សេវាគាំទ្រផ្នែកអេឡិចត្រូនិក (e-Tax Service) ជូនអ្នកជាប់ពន្ធបានចំនួន ២៥ ១៧៦ ករណី ក្នុង គោលដៅសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក