ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសេដ្ឋកិច្ចដឹកនាំសិក្ខាសាលាផ្សព្វផ្សាយពីការដោះស្រាយបញ្ហាការជាប់គាំងគម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុលោក ហ៊ាន សាហ៊ីប បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ «វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ» នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សិក្ខាសាលានេះមានការចូលរួមពីអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន , ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងវិស័យឯកជន ព្រមទាំងសារព័ត៌មាន ចំនួនជាង១៥០នាក់។

លោករដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា បញ្ហានៃការជាប់គាំងគម្រោងវិនិយោគក្នុងខេត្តព្រះសីហនុនេះនឹងត្រូវដោះស្រាយជាកញ្ចប់តែម្ដង មានន័យថាតម្រូវឱ្យក្រសួងអង្គភាពពាក់ព័ន្ធចូលរួមគ្នាក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរឡើងវិញ ដែលនឹងបង្កើតតម្រូវការទីផ្សារ។

រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ក្នុងខែមីនា ឆ្នាំ២០២៣។

បើតាមលោក ហ៊ាន សាហ៊ីប ការដោះស្រាយបញ្ហាភាពជាប់គាំងនេះគឺធ្វើយ៉ាងណាឲ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ ហើយអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬ ធុរកិច្ចឡើងវិញ។

លោកថារាជរដ្ឋាភិបាលផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ-បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ, តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឲ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ខណៈខេត្តនេះជាខេត្តដែលមានអគារច្រើន មានតម្លៃជាង ១ ០០០លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក