ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណៈកម្មាធិការសិទ្ធិមនុស្សហៅភាគីពាក់ព័ន្ធដោះស្រាយករណីប្រើពាក្យរើសអើងភេទទី៣ ដោយទទួលបាននូវលទ្ធផលជាវិជ្ជមាន

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានហៅភាគីពាក់ព័ន្ធ មកដោះស្រាយករណីប្រើពាក្យរើសអើងភេទទី៣ ដោយទទួលបាននូវលទ្ធផលជាវិជ្ជមាន។

កិច្ចប្រជុំពិភាក្សាសម្របសម្រួលនេះធ្វើឡើង ដោយលោក អ៊ូ ប៉ុណ្ណារ៉ាត់ (ហៅនាយក្រឹម) ដើម្បីមកបកស្រាយលើករណីប្រើពាក្យរើសអើងភេទទី៣ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ព្រឹក នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា តាមរយៈការផ្សាយផ្ទាល់ (Live Show) កម្មវិធី Cambodia's Got Talent រដូវកាលទី៣ របស់ស្ថានីយទូរទស្សន៍ ហង្សមាស នារាត្រីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោក អ៊ូ ប៊ុណ្ណារ៉ាត់ (ហៅ នាយក្រឹម) គណៈកម្មការ ម្នាក់នៃកម្មវិធីបានផ្តល់យោបល់ (Comment) លើបេក្ខជនមួយរូបជាភេទទី៣ បណ្ដាលឱ្យសាមីខ្លួន និងសាធារណជន ជាពិសេសបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងសមាគមឥន្ទធនូកម្ពុជា ដែលធ្វើការងារពាក់ព័ន្ធនឹងអ្នក ស្រឡាញ់ភេទដូចគ្នា មានការយល់ឃើញផ្សេងៗ ជាការព្រួយបារម្ភដែលអាចបង្កអោយមានការរើសអើងដល់ក្រុមអ្នក ស្រឡាញ់ភេទដូចគ្នា (LGBTIQ) កើតមាននៅប្រទេសកម្ពុជា។

ទន្តឹមនេះ លោក កែវ រ៉េមី បានបញ្ជាក់ថា៖«ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ សូមអរគុណលោកជំទាវ ចន ចន្ទ័លក្ខិណាប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក