ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកំពត នឹងរៀបចំការប្រណាំងទូកង នៅថ្ងៃទី១០-១១ ខែវិច្ឆិកា នៅព្រែកកំពង់បាយ

កំពត៖ រដ្ឋបាលខេត្តកំពត នឹងរៀបចំការប្រណាំងទូក នៅព្រែកកំពង់បាយ (បរិវេណខាងមុខសាលាខេត្ត) នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

ក្រៅពីពលរដ្ឋអាចទស្សនាការប្រណាំងទូក ពលរដ្ឋក៏អាចរីករាយជាមួយនឹងការប្រគុំតន្ត្រី បាញ់កាំជ្រួច និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរក្នុងរយៈពេល ២ថ្ងៃនោះ។

រដ្ឋបាលខេត្តបានអំពាវនាវឱ្យសាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងដែរ។

បុណ្យអុំទូកនៅឆ្នាំនេះនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង កណ្តាល និងខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូករួចរាល់កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ខេត្តដ៏ទៃៗទៀត ក៏នឹងចាប់ផ្តើមរៀបចំពិធីប្រណាំងទូកផងដែរនៅអំឡុងខែវិច្ឆិកាខាងមុខនេះផងដែរមុននឹងរាជធានីភ្នំពេញប្រារព្ធពិធីប្រណាំងទូកបែបលក្ខណៈអធិកអធមដោយមានការចូលរួមពីកីឡករអុំទូកមកពីគ្រប់បណ្តាខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក