ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូកនៅដងស្ទឹងព្រែកត្នោត នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ព្រមទាំងមានការបាញ់កំាជ្រួច និងកម្មវិធីសិល្បៈសម្តែងនៅមុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវអ្នកដែលមានគ្រប់ក្រុង ស្រុក គ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងគ្រឹះស្ថានឯកជនទូទៅដែលមានបំណងចូលរួមក្នុងការប្រណាំងទូកនៅខេត្តកំពង់ស្ពឺអាចមកដាក់ពាក្យូចូលរួមប្រកួតនៅគណៈកម្មការខេត្តកំពង់ស្ពឺ (មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ) ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកំពង់ស្ពឺបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរកកំពង់ស្ពឺ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម សម្រួលចរាចរណ៍ បង្កលក្ខណៈ និងធានាសុវត្ថិភាពសប្បាយរីករាយជូនពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានណែនាំឱ្យក្រុមហ៊ុន និងសប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីឱ្យដំណើរការរៀបចំពិធីបុណ្យនេះ និងជូនរង្វាន់ដល់កីឡាករ កីឡាការិនីអុំទូក ក្នុងស្មារតីចូលរួមចំណែកថែរក្សានូវវប្បធម៌ប្រពៃណីជាតិនេះ អាចទាក់ទងផ្ទាល់នៅសាលាខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក