ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសង្គមកិច្ច និងឧត្តមស្នងការសិទ្ធិមនុស្សសហប្រជាជាតិបណ្ដុះបណ្ដាលមន្ត្រីជំនាញលើ «យុត្តិធម៌សម្រាប់ជនមានពិការភាព»

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច និងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួ អេដា អិល ហាច Roueida El Hage មានប្រសាសន៍ថា កម្មវិធីនេះជាផ្នែកមួយនៃកម្មវិធីរបស់អង្គការសហប្រជាជាតិក្នុងការជំរុញដល់ការគោរពសិទ្ធិជនមានពិការភាពនៅកម្ពុជា។ លោកស្រីបន្ថែមថាកម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដែលបានបញ្ជាក់ពីការធានាឱ្យមានប្រសិទ្ធភាពក្នុងការទទួលបានយុត្តិធម៌សម្រាប់ជនពិការ។

លោកស្រីថា៖ «ការធានាសិទ្ធិនេះទាមទារឱ្យមានការផ្តល់កន្លែងស្នាក់នៅតាមនីតិវិធី និងសមស្របតាមអាយុ ដើម្បីជួយសម្រួលដល់តួនាទីប្រកបដោយប្រសិទ្ធភាពរបស់ជនពិការក្នុងនាមជាអ្នកចូលរួមដោយផ្ទាល់ និងដោយប្រយោលនៅក្នុងដំណើរការផ្លូវច្បាប់ទាំងអស់ រួមទាំងនៅដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលបឋមផ្សេងទៀត។ វាក៏អំពាវនាវជាពិសេសឱ្យរដ្ឋនានាលើកកម្ពស់ការបណ្តុះបណ្តាលសមស្របសម្រាប់អ្នកដែលធ្វើការក្នុងវិស័យរដ្ឋបាលយុត្តិធម៌»

ការបណ្ដុះបណ្ដាលនៅថ្ងៃនេះមានសិក្ខាកាមចំនួន ២៥នាក់ ដែលមានតួនាទីជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនៃសាលាជម្រះក្ដីពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពង់ចាម។

ថ្លែងក្នុងនាមរដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯម ច័ន្ទមករា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះគឺជាចំណេះដឹងបន្ថែមថ្មីមួយទៀតសម្រាប់មន្ត្រីច្បាប់ និងអ្នកអនុវត្តន៍ច្បាប់នៅកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សជាសកល បទដ្ឋានអន្តរជាតិ និងច្បាប់ជាតិនានាក្នុងកិច្ចគាំពារដល់ជនមានពិការភាព ដែលកម្ពុជាបានចុះហត្ថលេខា។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី ការគិតគូរដល់ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ និងការពារសិទ្ធិរបស់ពួកគាត់ជានិច្ច។

លោកថា៖ «ជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព និងបានបញ្ចូលទាំងសិទ្ធិចូលរួមជីវភាពនយោបាយ និងសាធារណៈដែលធ្វើឱ្យជនមានពិការភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ដូចជនដែលមិនមានពិការភាព»

លោក ឯម ច័ន្ទមករា ក៏បានលើកឡើងពីក្ដីកង្វល់របស់លោកក្នុងនាមជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរទៅលើការទទួលមរតកពីអាណាព្យាបាលរបស់អ្នកមានជំងឺអូទីស្សឹម ឬដោនស៊ីមដ្រូន និងបញ្ហានៃការប្រើប្រាស់ភាសាសញ្ញារបស់ជនមានពិការភាពគថ្លង់នៅក្នុងតុលាការ ដោយលោកស្នើឱ្យអ្នកចូលរួមដែលជាអ្នកធ្វើការផ្ទាល់បញ្ចេញនូវយោបល់ដើម្បីបានជាគំនិតបន្ថែមក្នុងកិច្ចការពារជនមានពិការភាព។

គួរឲ្យដឹងផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣។ នេះគឺជាលើកទី៣ ហើយដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR សហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងបន្ទាប់ពីបានរៀបចំនៅខេត្តបាត់ដំបង និងខេត្តសៀមរាប៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក