វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជនជាតិចិនចំនួន១០រូប ដែលដឹកនាំថតរឿង «កូនជ្រូក» ត្រូវតុលាការសម្រេចចោទប្រកាន់

ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនចំនួន១០រូបដែលដឹកនាំថតរឿង«កូនជ្រូក» ត្រូវបានតុលាការចោទពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់មកEAC តាមតេឡេក្រាមដូច្នេះថា៖«សំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួររួចហើយពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។

គូសបញ្ជាក់ថា ប្រតិបត្តិការឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចំនួន១០នាក់នោះធ្វើឡើងកាលពីថ្ងៃទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងអគារមួយកន្លែងក្នងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយធ្វើឡើងតាមពាក្យបណ្តឹងរបស់ស្ត្រីជនរងគ្រោះចំនួន២នាក់ដែលបានដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ។

តាមច្បាប់ស្តីពី«ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ក្នុងមាត្រា២៧ បានចែងថា ជនណាដែលប្រព្រឹត្តសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា២៩ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នំា បើសញ្ចារកម្ម សញ្ចារិកា ឬមេពេស្យាបានប្រើទារុណកម្ម ឬអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ។ ចំពោះមាត្រា៣០ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក