ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកោះកុង ប្រកាសផ្តល់ប្រាក់ ៤លានរៀល សម្រាប់អ្នកដែលផ្តល់អត្តសញ្ញាណជនដែលវាយសំពងក្បាលកូនឈ្លូសបណ្តាលឱ្យងាប់ភ្លាមៗ

កោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រកាសនៅផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអង្គារទី៣១ ខែតុលា ថា លោកស្រីនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀលដល់អ្នកដែលផ្តល់ព័ត៌មានអត្តញ្ញាណរបស់ជនដែលយកដំបងវាយក្បាលកូនឈ្លូសដែលកំពុងហែលទឹកបណ្តាលឱ្យងាប់ភ្លាមៗនៅហ្នឹងកន្លែង។

លោកស្រីអភិបាល បានរៀបរាប់ដូច្នេះថា៖ «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤ ០០០ ០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់»។

លោកស្រី បានលើកឡើងថា ករណីនេះជាអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត។

លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកការចាប់ខ្លួនជនល្មើសនោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក