ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នា

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

កិច្ចប្តេជ្ញានេះធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកូ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញតួនាទីពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។

ភាគីទាំងពីរបានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុនដែលត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលដែល ប្រទេសទាំងពីរកំពុងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអ៊ីអនម៉ល និងការសម្ភោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំក្រោយ។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាកររបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ហើយរដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងជំនួបកំពូលរវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឹមីអូ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិរួមមានទំនាក់ ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រមទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សា ដោយលោកស្រី កាមិកាវ៉ា យ៉ូកុ ក៏បានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិតនិស្សិតកម្ពុជាម្នាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក