ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចកំពុងសិក្សាដាក់បញ្ចូលវិធានការច្បាប់ទៅលើឪពុកម្ដាយដែលបោះបង់កូនដែលមានពិការភាពចោល

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានបង្ហើបថាពេលនេះក្រុមការងាររបស់ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ដែលក្នុងនោះក៏មានការដាក់បញ្ចូលវិធានការផ្លូវច្បាប់លើឪពុកម្ដាយណាដែលបានបោះបង់កូនមានពិការភាពចោល រួមទាំងការបន្តមរតកសាសន៍របស់ជនមានពិការភាពពីឪពុកម្ដាយផងដែរ ពិសេសជនមានពិការភាព អូទីស្សឹម និងដូនស៊ីមដ្រូន។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាស្ដីពីសិទ្ធទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ ព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ តំណាងរដ្ឋមន្ត្រីសង្គមកិច្ច លោក ជា សុមេធី រដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចគាំពារសិទ្ធិជនមានពិការភាពអាចនឹងដាក់ឆ្លងទីស្ដីការគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ ខណៈពេលនេះកំពុងសិក្សាដាក់បញ្ចូលចំណុចមួយចំនួនតាមការណែនាំរបស់រដ្ឋមន្ត្រីសង្គមកិច្ច។

តំណាងលោករដ្ឋមន្ត្រីថា៖ «ឧទាហរណ៍ដូចជាស្រ្តីដែលមានផ្ទៃពោះទៅហើយគាត់ដឹងថាកូនរបស់គាត់ហ្នឹងមានបញ្ហា ដូចជាអូទីស្សឹម ដោនស៊ីមដ្រូនអីអញ្ចឹង គាត់កើតហើយយកកូនទៅដាក់មណ្ឌលដល់ពេលអ៊ីចឹង លោករដ្ឋមន្ត្រី ជា សុមេធី លោកថា នៅស្រុកគេបើធ្វើបែបហ្នឹងគឺមានទោសទណ្ឌ ការដែលកើតហើយបោះបង់ចោលហ្នឹង គឺត្រូវមានទោសទណ្ឌ។ អ៊ីចឹងពេលហ្នឹងខ្ញុំក៏នឹងឃើញចំណុចហ្នឹងខ្ញុំក៏ជម្រាបទៅលោកអគ្គនាយកគោលនយោបាយនៃក្រសួងសង្គមកិច្ចសុំឱ្យពិនិត្យមើលចំណុចហ្នឹងបន្ថែមទៀត»។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា មានចំណុចបន្ថែមទៀតដែលទាក់ទងនឹងសិទ្ធិលើអចលនទ្រព្យរបស់ជនមានពិការភាព ជាពិសេសអ្នកដែលមានអូទីស្សឹម ឬដោនស៊ីមដ្រូន ពេលដែលពួកគាត់អស់មានអាណាព្យាបាលគ្រប់គ្រងថែរក្សា។ លោកបានស្នើសុំធាតុចូលពីចៅក្រម ព្រះរាជអាជ្ញា និងអ្នកធ្វើការលើផ្នែកច្បាប់ដើម្បីទទួលបានជាគំនិតក្នុងការរៀបចំច្បាប់ថ្មីនេះ។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានបញ្ជាក់ជាថ្មីថា ជនមានពិការភាពនៅកម្ពុជា ត្រូវបានការពារយ៉ាងពេញលេញនូវសិទ្ធិរបស់ពួកគេទាំងអស់ ដោយរស់នៅដោយមានសមភាពចំពោះមុខច្បាប់ដូចជនដែលមិនមានពិការភាពផងដែរ។

យោងតាមជំរឿនប្រជាសាស្ត្រ ឆ្នាំ២០១៩ អត្រាជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា អាយុ ៥ឆ្នាំឡើងសរុបចំនួន ៦៨៩ ៤៥៧នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប។ មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាពគឺ បណ្តាលមកពីជំងឺផ្សេងៗដូចជា កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអំពើហិង្សា គ្រោះមហន្តរាយ និងចាស់ជរាទៅតាមម្រែបម្រួលប្រជាសាស្ត្រនិងសម័យកាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក