ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រីអប់រំ៖ ការកំណត់ឱ្យសិស្សជាប់និទ្ទេស A, B, C ជាប់ជាគ្រូដោយស្វ័យប្រវត្តិមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងឱ្យដឹងថា ក្រសួងអប់រំមិនទាន់សម្រេចជាផ្លូវការថាសិស្សជាប់និទ្ទេស A, B, C ជាប់ជាគ្រូដោយស្វ័យប្រវត្តិនៅឡើយទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្តីពីដំណើរការរៀបចំប្រឡងប្រឡងបាក់ឌុប ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះថា៖ «ដោយឡែកការកំណត់ថាឱ្យសិស្សនិទ្ទេស A, B, C ជាប់ជាស្វ័យប្រវត្តិយើងមិនទាន់មានការសម្រេចជាផ្លូវការទេវាគ្រាន់តែជាគោលការណ៍ ប៉ុន្តែគឺចង់ឱ្យអ៊ីចឹង»។

លោករដ្ឋមន្ត្រីក្រសួងអប់រំបន្តថា៖ «ក៏ប៉ុន្តែជាគោលការណ៍របស់រាជរដ្ឋាភិបាលគឺចង់ឱ្យមានការប្រឡងដើម្បីឱ្យសិស្សហ្នឹងបង្ហាញពីសមត្ថភាពខ្លួនឯង ជួនកាលគាត់ប្រឡងបាក់ឌុប គាត់រាងធ្លាក់ពិន្ទុ ហើយបើគាត់ខំរៀនបន្តហើយទៅប្រឡងគ្រូ ពិន្ទុអាចបានល្អជាង ដោយសារការប្រឡងគ្រូ គឺខុសពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»។

លោករដ្ឋមន្ត្រីអះអាងថា គោលការណ៍នេះមុននឹងសម្រេចដាក់ចេញ គឺត្រូវមានការថ្លឹងថ្លែងយ៉ាងហ្មត់ចត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក