ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការងារ៖ ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរទេ តែជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក ហេង សួរ បានលើកទឹកចិត្ត និងអំពាវនាវដល់មន្ត្រីរាជការរបស់ក្រសួង និងមន្ទីរតាមរាជធានី-ខេត្ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចូលរួមគោរពទង់ជាតិ ដែលមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យ និងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។ យ៉ាងណាក្តី ការចូលរួមគោរពទង់ជាតិធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយលើកលែងចំពោះអ្នកដែលមានបញ្ហាសុខភាព និងអ្នកដែលមានធុរៈក្នុងគ្រួសារចាំបាច់។

លោកក៏បានណែនាំដល់អង្គភាពជំនាញរបស់ក្រសួង ឱ្យរៀបចំពង្រឹងកិច្ចការងារ និងស្តង់ដារនៃការប្រតិបត្តិ ធ្វើយ៉ាងណាធានាដំណើរការការងារឱ្យរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស អង្គភាពជំនាញនៃក្រសួង ក៏ត្រូវពិនិត្យបន្ថែម លើការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជំនាញ និងកិច្ចប្រជុំចាំបាច់ទាំងឡាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ។

រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញដល់អង្គភាពនីមួយៗ ឱ្យខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីធានាដំណើរការការងារ និងការផ្តល់សេវាជូនដល់ កម្មករនិយោជិត និងប្រជាពលរដ្ឋឱ្យលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក