ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីទូរទស្សន៍របស់អូស្ត្រាលីបានជ្រើសរើសយកទឹកដីកម្ពុជា ជាទីតាំងថតកម្មវិធី

សៀមរាប៖ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃចន្ទ ទី៣១ ខែតុលា បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia។

ជាមួយគ្នានេះ ក្រសួងបានលើកឡើងថា ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។

ក្រសួងវប្បធម៌វិចិត្រសិល្បៈគូសបញ្ជាក់ថា៖ «ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា! រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ!»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក