ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Romelu Lukaku មកដល់ Chelsea វិញក្នុងតម្លៃបំបែកកំណត់ត្រា

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ដែលគ្រងជើងឯកក្របខណ្ឌកំពូល UEFA Champions League ២០២១ និងថ្មីៗនេះទើបតែលើកពាន UEFA Super Cup ទៀតនោះ​ បានប្រកាសពីការចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku ពីក្លិប Inter Milan ក្នងតម្លៃបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តក្លិប។

Chelsea បានប្រកាសពីការនាំចូល Lukaku ក្នុងតម្លៃ ៩៧,៥លានផោន ជាកីឡាករថ្លៃបំផុតក្នុងកំណត់ត្រាក្លិប និងថ្លៃបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្រ្ត Premier League បន្ទាប់ពី Jack Grealish ដែល Manchester City ទើបនាំចូលក្នុងតម្លៃ ១០០លានផោន។ Lukaku បាននិយាយក្រោយការប្រកាសជាផ្លូវការថា៖ "ខ្ញុំពិតជារីករាយដែលទទួលបានឱកាសចូលរួមជាមួយក្លិប Chelsea សាជាថ្មីម្តងទៀត។ ការផ្តល់សំណើរពី Chelsea នេះចំពេលវេលាដែលខ្ញុំគួរតែពិចារណាទទួលសំណើរនេះ ហើយយើងនឹងអាចឈានទៅរកភាពជោគជ័យរួមគ្នា"។

គួរបញ្ជាក់ថា ការមកដល់ក្លិប Chelsea នេះ Lukaku នឹងទទួលបានប្រាក់នឿយហត់ប្រមាណ ១០លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីការកាត់ពន្ធរួចរាល់។ ដោយឡែក ក្នុងតម្លៃផ្ទេរ ៩៧,៥លានផោននេះ Manchester United ដែលបានលក់ Lukaku ឱ្យទៅ Inter Milan កាលពីឆ្នាំ២០១៧នោះ ក៏ទទួលបានលុយចំនួន ៣,៨លានផោនពីកិច្ចសន្យារបស់ខ្លួនផងដែរ។

តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel នឹងត្រូវចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ English Premier League ដោយទទួលស្វាគមន៍ Crystal Palace នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក