ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យដែលយកដំបងវាយសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ

កោះកុង៖ ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះស្រាវជ្រាវរកជនសង្ស័យដែលបានប្រព្រឹត្តអំពើព្រៃផ្សៃយកដំបងមកវាយសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង បណ្តាលឱ្យងាប់ភ្លាមៗ តាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

តាមផេកហ្វេសប៊ុករបស់រដ្ឋបាលស្រុកគិរីសាគរនាថ្ងៃទី៣០ ខែតុលានេះ លោកអភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ចេង មុនីរិទ្ធ បានចាត់តាំងឱ្យអភិបាលរងស្រុក លោក ទួន ឪទី និងដឹកនាំកម្លាំង និងសហការជាមួយឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានប្រព្រឹត្តអំពើឃោរឃៅ។

អំពើដ៏ព្រៃផ្សៃនេះ ត្រូវបានមហាជនសម្តែងការសោកស្តាយ និងខឹងសម្បាយ៉ាងខ្លាំង និងសំណូមពរឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបុរសដែលជាជនសង្ស័យ។

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានបញ្ចេញមតិហួសចិត្តចំពោះជនដែលប្រព្រឹត្តអំពើខុសច្បាប់លើសត្វដែលអភិរក្ស ដោយលោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ប្រហែលមកពីចាស់? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ដើម្បីអោយពស់ថ្លាន់មួយឆ្លងផុតផ្លូវ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក