ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានជាង ១៣ម៉ឺននាក់ ក្នុងនោះមានជនពិការគថ្លង់ និងពិការភ្នែកចំនួន ១៨នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រទី២៧ ខែតុលា ថា ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៤១ ៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៣នាក់។ ក្នុងនោះដែរ មានជនពិការគថ្លង់ចំនួន ១២នាក់ និងពិការភ្នែក ៦នាក់។

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា ១ ៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៥មណ្ឌល ត្រូវជា ៣ ៨៦១បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហង់ជួន ណារ៉ុន បានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំនេះដូចនឹងការប្រឡងនៅឆ្នាំមុនៗផងដែរ គឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោល «អ្នកចេះជាប់»។

គូសរំលឹកថា កាលប្រឡងបាក់ឌុបឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៥នាក់ ក្នុងនោះស្រី ៦៨ ៧៧១នាក់ ហើយក្នុងនោះមានសិស្សប្រឡងជាប់បាក់ឌុបចំនួន ៩០ ៩៥០នាក់ស្មើនឹង ៧២.៣៣% និទ្ទេស A ចំនួន ១ ០៤៩នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក