កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ក្រសួងព័ត៌មានណែនាំឱ្យរក្សាម្ចាស់កម្មសិទ្ធិរាល់ការផ្សព្វផ្សាយបទចម្រៀង ឱភ្នំពេញអើយ

ភ្នំពេញ៖ ក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ។

សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្នី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា រាល់ការផ្សព្វផ្សាយបទចម្រៀង ”ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ ម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យ បានត្រឹមត្រូវតាមលិខិតដែលចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ»។

ក្រសួងព័ត៌មានបានបញ្ជាក់ថា ករណីដែលមានការផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារ លិខិតខាងលើ ក្រសួងស្នើឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការគោរព និងផ្តល់តម្លៃដល់ស្នាដៃម្ចាស់ដើម នៃបទចម្រៀងនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក