ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាង ៥០ម៉ឺននាក់ ពិធីប្រណាំងទូក ”ង” បណ្តែតប្រទីប អុចកាំជ្រួច

កំពង់ចាម៖ ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក ”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័ណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត ជាង ៥០ ម៉ឺននាក់។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូក ”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ចូលរួមទស្សនា ចំនួន ១៥៧ ៤៦៥នាក់ ក្នុងនោះបរទេស ចំនួន ៧១នាក់។

ចំណែកការប្រារព្ធពិធីនៅថ្ងៃទី ២ ដែលត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣៥១ ៦០៨នាក់ ក្នុងនោះភ្ញៀវបរទេស ៣១៨នាក់។ ដូច្នេះ សរុបភ្ញៀវទេសចរណ៍ទាំង ២ថ្ងៃ មានចំនួន ៥០៩ ០៧៣នាក់ បរទេស ចំនួន ៣៨៩នាក់។

គួរឱ្យដឹងដែរថា រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ ពិធីប្រណាំងទូក មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម និងការតាំងពិព័ណ៌សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ពិព័ណ៌ផលិតផលនានា និងការប្រគុំតន្រ្តី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ ក្រុងកំពង់ចាម ព្រមទាំងពិធីបណ្តែតប្រទីប និងអុចកាំជ្រួច ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងលើកស្ទួយវប្បធម៌ប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក