ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចធិបតី អាណត្តិនេះជាអាណត្តិពង្រឹងជាងពង្រីក

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិនេះគឺជាអាណត្តិដែលត្រូវពង្រឹងច្រើនជាងពង្រីក ក្នុងន័យថាពង្រឹងនៅសមត្ថភាពនៃការដឹកនាំក៏ដូចជាការបម្រើលើសេវាសាធារណៈជាជាងក្នុងការពង្រីកបន្ថែមនៅមន្ត្រីដែលមិនចាំបាច់។

ថ្លែងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជារដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតីបានលើកឡើងថា រដ្ឋាភិបាលក្នុងអាណត្តិរបស់សម្ដេចគឺត្រូវពង្រឹងទៅលើវិស័យ អប់រំ សុខាភិបាល និងវិមជ្ឈការ ដើម្បីធានាប្រសិទ្ធភាពកាន់តែល្អ។

សម្ដេចថា៖ «ឆ្នាំ២០២៤ ជាឆ្នាំដែលចាប់ហ្វ្រាំង និងវាយតម្លៃ»។ 

សម្ដេចថា ការពង្រីកគឺត្រូវធ្វើតាមតម្រូវការជាក់ស្ដែង។ ជាពិសេសគឺថ្នាក់ក្រោមជាតិដែលនាពេលខាងមុខក៏នឹងមានការផ្ទេរសិទ្ធិពីខេត្ត ទៅថ្នាក់ក្រោមទៀតផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក