ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

មូលនិធិជនពិការ ប្រគល់ផ្ទះ ៤ខ្នងជូនជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង និងខេត្តតាកែវ

ព្រៃវែង៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ និងក្រុមការងារ លោក ខុម ផលលឿន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះចំនួន ៤ខ្នងជូនជនមានពិការភាពក្រីក្រចំនួន ៤នាក់ នៅខេត្តព្រៃវែង និងខេត្តតាកែវ។

ជនពិការភាពក្រីក្រទាំង ៤នាក់ដែលបានទទួលបានផ្ទះនោះ រួមមានលោកតា តេង វួន ជាជនមានពិការភាពភ្នែកទាំងសងខាង កញ្ញា ផុន សុតជា ជាជនមានពិការភាពសតិបញ្ញា កុមារី ណាង ផល្លី ជាជនមានពិការភាពចលករខួរក្បាល ដែលរស់នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី ជ័រ អ៊ួក ជាជនមានពិការភាពជើងទាំងពីរ រស់នៅភូមិ ដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួមពីសាខាមូលនិធិជនពិការខេត្តព្រៃវែង ខេត្តតាកែវ ប្រធានមនី្ទរសង្គមកិច្ចខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ លោក ខុម ផលលឿន មានបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានលោក ជា សុមេធី ជារដ្ឋមន្ត្រី តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយនានាដូចជាការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំពារសង្គមនានាដល់ប្រជាពលរដ្ឋក្រីក្រ។

លោកបានបន្តថា សម្រាប់ផ្ទះ ៤ខ្នងនេះ គឺបានមកពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

លោកថ្លែងថា៖ «តាមរយៈកម្មវិធីផ្តល់ផ្ទះនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រនៅតាមសហគមន៍នានាទូទាំងប្រទេសក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនមានពិការភាពឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព»។

លោកក៏បានផ្ដាំផ្ញើដល់គ្រួសារជនមានពិការភាព សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយរបស់លោករដ្ឋមន្រ្តី សម្រាប់ផ្តល់ជូនដល់គ្រួសារជនមានពិការភាពដែលទទួលបានផ្ទះថ្មី ក្នុង១នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម ត្រីខ ២យួរ ទឹកស៊ីវអ៊ីវ ២យួរ ទឹកត្រី ១យួរ អំបិល ២កញ្ចប់ និងមី ១កេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក