ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរយុវជនមានពិការភាព ៤រូបដែលបានឈ្នះមេដាយមាស និងសំរឹទ្ធក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ យុវជនមានពិការភាពកម្ពុជាចំនួន ៤នាក់ដែលបានឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ លើវិញ្ញាសា eContent ជាក្រុម នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

យុវជនដែលទទួលបានមេដាយមាស គឺ លោក ចនពៅ ស៊ីរ៉ាណូលើវិញ្ញាសា eLifeMap ពីការប្រកួតរយៈពេល ២ថ្ងៃនេះ។

ក្រៅពីមេដាយមាស យុវជនមានពិការភាពកម្ពុជាក៏ទទួលបានមេដៃសំរិទ្ធ ចំនួន ៤គ្រឿងផងដែរគឺ លោក បូ វិសាល, លោក យ៉េន មិថុនា និង លោក សឹម សៀងហាយ ក្នុងការប្រកួត Global IT Challenge for Youth with Disability 2023 លើវិញ្ញាសា eContent លក្ខណៈជាក្រុម (ចំនួន ៤រូប) ផងដែរ។

ការប្រកួតប្រជែងសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេចំនួន១៨ គឺព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានអនុញ្ញាតឱ្យតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចំនួន ២រូប ដឹកនាំយុវជនមានជនពិការភាព ចំនួន ៤រូប ចូលរួមកម្មវិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាឆ្នាំ២០២៣ លើកទី១២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក