ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំកីឡាករប្រណាំងទូក ចូលរួមថែរក្សាសុខភាពដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងភរិយា បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ថ្លែងក្នុងពិធីថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានណែនាំឱ្យកីឡាករប្រណាំងទូកទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អប្រសើរ។

លោក ជា សុមេធី ថ្លែងថា៖ «ជាពិសេសការហូបចុក ថែរក្សាសុខភាព ភាគច្រើនពេលល្ងាចហ្នឹង គឺថា (កីឡាករ) គាស់ប៊ីយែរ ជល់ទៅជល់មក ព្រលឹមឡើងរាករូស អុំទូកមានបញ្ហា អ៊ីចឹងសុំឱ្យមានការថែរក្សាសុខភាព»។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែងដែលរៀបចំពិធីនេះឡើងដើម្បីឱ្យពលរដ្ឋនៅខេត្តព្រៃវែងបានមកទស្សនាកម្សាន្តសប្បាយរីករាយ។

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ដោយមានទូកចំនួន ៥៨ទូកចូលរួមប្រកួតប្រណាំង។ ក្នុងរយៈពេល ២ថ្ងៃនេះ រដ្ឋបាលខេត្តក៏មានការការប្រគុំតន្ត្រី បាញ់កាំជ្រួច និងមានស្តង់តាំងពិព័រណ៌ផលិតផលផ្សេងៗជាច្រើនមុខផងដែរ។

កម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែជារៀងរាល់ឆ្នាំ យូរលង់មកហើយ។ ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើនៅទន្លេចតុមុខ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្ដិក ហើយក៏ធ្វើឡើងនៅតាមតំបន់មួយចំនួនផងដែរ ហើយនៅពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរ។ រីឯពិធីបុណ្យអកអំបុក និងសំពះព្រះខែវិញគេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រីថ្ងៃ១៥កើត ខែកក្តិក តែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក