វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋមន្រ្តីបរិស្ថាន៖ ក្នុងរយៈពេលជាង ១ខែ សិស្សានុសិស្ស និងគ្រូបង្រៀនជាង ២លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងថា សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន ១,៨លាននាក់ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ បានចូលរួមក្នុងយុទ្ធនាការ ០១ ខែកញ្ញា កន្លងមកនេះ។

លោក អ៊ាង សុផល្លែត ឱ្យដឹងដូចនេះ នៅក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

លោកបានលើកឡើងឱ្យដឹងថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញនូវអាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទាក់ទាញ និងការផ្សព្វផ្សាយជាមួយចំនួនសិស្ស ប្រមាណ ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់ប្រើថង់ប្លាស្ទិក ១ដងក្នុងសប្តាហ៍ ឬអាច២ ទៅ៣ដងក្នុង ១សប្តាហ៍។

រដ្ឋមន្រ្តីបរិស្ថានបានបញ្ជាក់ថា យុទ្ធនាការនេះបានបញ្ជ្រាបមិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមផងដែរអនុវត្តវិធានការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

បន្ថែននេះ លោកបន្ថែមឱ្យដឹងថា ហេតុអ្វីបានជាយុទ្ធនាការបានរៀបចំជាមួយសិស្សានុសិស្ស គឺមានន័យថា នៅពេលពួកគាត់ធំឡើង មានគ្រួសារ មានកូន ចៅនឹងបន្តការមិនប្រើថង់ប្លាស្ទិកដែរ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងបន្តរយៈពេលវែង ហើយត្រូវតែមានការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ចំពោះ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ដែលនាពេលនោះ កម្ពុជានឹងលែងមានសំណល់ថង់ប្លាស្ទិក ហើយធ្វើឱ្យបរិស្ថាន និងប្រទេសជាតិល្អស្អាតផង។

លោកថ្លែងថា៖ «កាលណាយើងស្អាត ភូមិយើងស្អាត ស្រុកយើងស្អាត ប្រទេសយើងក៏ស្រស់ស្អាត មានសោភ័ណភាព មានការទាក់ទាញនាំទេសចរ និងអ្នកវិនិយោគមកប្រទេសកម្ពុជា។ ភាពស្អាតត្រូវបានវាយតម្លៃឱ្យឃើញ ពីអាកប្បកិរិយាបថនៃការរស់នៅរបស់យើង ហើយជំនាន់ក្រោយរបស់យើង មើលឃើញពីការទទួលខុសត្រូវរបស់អ្នកជំនាន់មុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្ថែម»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក