ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាននិង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានអនុញ្ញាតឱ្យ លោក អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសម្លាប់មេរោគ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

លោក អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថានឹងបន្តកិច្ចសហប្រតិបត្តិ ដើម្បីអនុវត្តសកម្មភាពវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងសត្វព្រៃ បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសម្លាប់មេរោគ ដែលអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកិច្ចសហការកន្លងមកលើវិស័យសុខភាពសាធារណៈដោយបានរួមចំណែកលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យលើការការពារសុខមាលភាពរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីកិច្ចការពារបរិស្ថាន។

គួរឱ្យដឹងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣ គឺជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា (MoH) ដែលមានមន្ទីរពិសោធន៍របស់ IPC សម្រាប់ការសិក្សា ឬការស្រាវជ្រាវទាំងឡាយណា ដែលពាក់ព័ន្ធនឹងការការពារជំងឺ និងការការពារសុខភាពសាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក