ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ លោក លី ឃឺជាំង នឹងត្រូវចងចាំគឺជាមិត្តរបស់កម្ពុជាជារៀងរហូត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតរម្លែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក លី ឃឺជាំង ដែលបានទទួលមរណភាពដោយជំងឹគាំងបេះដូង នៅទីក្រុងសៀងហៃ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងលិខិតរម្លែកទុក្ខផ្ញើជូននាយករដ្ឋមន្ត្រីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបាត់បង់លោក លី ឃឺជាំង គឺជាការបាត់បង់អ្នកនយោបាយដ៏សំខាន់មួយរូបនៃរដ្ឋប្រជាមានិតចិនដែលលោកបានលះបង់កម្លាំងកាយចិត្តចំពោះស្ថិរភាពនៃប្រទេស។

ជាមួយគ្នានេះសម្ដេចធិបតីក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់លោក លី មកកាន់កម្ពុជាក្នុងឆ្នាំ២០១៨ និង២០២២ផងដែរដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយកម្ពុជា។

សម្ដេចថា៖ «ឯកឧត្តម លី នឹងនៅតែត្រូវបានចងចាំថាជាមិត្តរបស់កម្ពុជាជារៀងរហូត»។

គួរឱ្យដឹងផងដែរអតីតនាយករដ្ឋមន្ត្រីចិនលោក លី ឃឺជាំង បានទទួលមរណភាពនៅអាយុ៦៨ឆ្នាំ នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ចូលថ្ងៃសុក្រ ទី២៧ ខែតុលានេះ ដោយសារការគាំងបេះដូង។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនពីឆ្នាំ២០១៣ រហូតដល់ខែមីនា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក